មុនទិញ Facebook Page សំរាប់អាជីវកម្មរបស់អ្នកត្រូវដឹងអ្វីខ្លះ?


សំរាប់បងប្អូនដែលមានបំណងចង់ទិញ Facebook Page ដែលមានទស្សនិជន(fan) ច្រើនស្រេចៗ សូមចំនាយពេលបន្តិតដើម្បីស្វែងយល់អោយច្បាស់ថា តើអ្នកគួរសំរេចចិត្តទិញ Facebook Page ដែលគេដាក់លក់នៅលើ Facebook ឬក៏អត់។ យើងខ្ញុំនឹងលើកយកចំនុចខ្លះៗដែលអ្នកគួរពិចារណាម្តងទៀតមុនធ្វើការទិញ Facebook Page សំរាប់ Business រប​ស់អ្នកដូចតទៅ

Facebook Page មួយចំនួនត្រូវបានបង្កើតដោយគណនីក្លែងក្លាយ (Fake Profile) រួច Merge ចូលគ្នា

អ្នកបង្កើត Facebook Page ប្រភេទនេះគេប្រើគណនីក្លែងក្លាយដោយធ្វើការ Add Friend មិនរើសមុខ មិនរើស ​ជនជាតិ មិនរើសថាតើ Fake Account ឬក៏ Real Account ឡើយ។​ ពេលណាការ Add Friend ពេញ 5000 នាក់នោះគេនឹងធ្វើការ Convert Profile Account ទៅជា Facebook Page។ អ្នកបង្កើត Facebook Page ប្រភេទនេះគេធ្វើការបង្កើតគណនីក្លែងក្លាយជាច្រើនរាប់មិនអស់ ហើយគេយកគណនីក្លែងក្លាយនីមួយៗទៅបង្កើតជា Facebook Page ចុងក្រោយគេធ្វើការបូកបញ្ចូលគ្នា (Merge) ពី Facebook Page មួយទៅ Facebook Page ជាច្រើនដែលគេមានដើម្បីអោយមាន Like ច្រើនសំរាប់លក់។ តើលោកអ្នកនឹងរំពឹងថាមាន Fan ប៉ុន្មានអ្នកដែលជា Fan ពិតប្រាកដ? ហើយប៉ុន្មាននាក់ដែលជាជនជាតិខ្មែរ?

Facebook Page មួយចំនួនបានប្រើ​ Auto Like ដែលជាប្រព័ន្ធ Like ដោយស្វ័យប្រវិត្ត

មានក្រុមហ៊ុនមួយចំនួននៅលើពិភពលោកដែលបានកំពុងតែផ្តល់អោយសេវាកម្ម Like មិនថា Facebook Page, Post, Status ក៏ដោយ។ ក្រុមហ៊ុនទាំងនេះផ្តល់ Like ទៅកាន់ Facebook Page ដោយឥតគិតថ្លៃ និង ទិញក៏បាន។ លោកអ្នកច្បាស់ជាឆ្ងល់ថា តើក្រុមហ៊ុនទាំងអស់នោះបាន Fan មកពីណាទៅ Like Page របស់អ្នក? តាមពិតភាគច្រើនគឺបានមកពី Fake Account នេះហើយ ព្រោះរ៉ាល់ពេលដែល Fake Account ទាំងនោះចូលកាន់ Website ប្រើប្រាស់សេវាកម្ម វានឹងធ្វើការ Add Fake Account ទាំងនោះទៅកាន់ប្រព័ន្ធគ្រប់គ្រង់ទិន្នន័យ (Data Base)។ លោកអ្នកសំគាល់បាន ដោយមើលទៅលើ Fan ជនជាតិ ទីក្រុង ដទៃច្រើនជាង ប្រជាជនក្នុងស្រុក ..... ។

ពេល Post ម្តងៗតើមាន Fan ប៉ុន្មានភាគរយ Like, Comment, Share ?

ជាទូទៅ Facebook មិនអនុញ្ញាត្តអោយ Post ត្រូវបានមើលឃើញដល់ Fan 100% នោះទេ តែលោកអ្នកត្រូវសង្កេតមើលថាតើ ក្នុងចំណោម 100.000 Fan ទទួលបាន Like Share, Comment ចំនួនប៉ន្មាន? បើសិនជាបានមិនដល់ ១០០ ឬតិចជាងនឹង មានន៍យថា Facebook Page នោះមានFake Account ច្រើនជា Fan។

ដូច្នេះមុននឹងទិញសូមពិចារណាអោយបានច្បាស់លាល់ជៀសវាងការបោកប្រាស់ សូមធ្វើការពិនិត្រមើលអោយគ្រប់ជ្រុងសិន។ សូមអរគុណ

ប្រសិនបើលោកអ្នកមានគំណិតចង់ចែករំលែកសូមសរសេរនៅក្នុងប្រអប់ Comment សូមអរគុណ

ការងារចំលែកៗដែលរកចំណូលបានខ្ពស់កប់ពពក


ពិភពលោកកាន់តែរីកចំរើនកាន់តែខ្លាំង ទីផ្សារការងារក៏កាន់តែតិច ហើយចំនួនមនុស្សនៅលើផែនដីកាន់តែច្រើន ដូចច្នេះដើម្បីរកប្រាក់ចំណូលមនុស្សមួយចំនួនបានខិតខំស្វែងរកការងារប្លែកៗដែលអាចរកចំណូលបានខ្ពស់ សំរាប់ចិញ្ចឹមជីវិត​ មិនថាការងារនោះពិបាក ឬមិនសូវល្អប៉ុន្មានក៏ដោយ។

យើងខ្ញុំសូមលើកយកការងារចំលែកៗបំផុតក្នុងលោកដែលអាចរកប្រាក់ចំណូលច្រើន មិនគួរឲ្យជឿចំនួន ៩ ប្រភេទមកបង្ហាញ

១. អ្នកធ្វើតេស្តឧបករណ៍រួមភេទសុប្បនិមិត្ត (Sex Toy Tester)
មុនពេលក្រុមហ៊ុនផលិតឧបករណ៍រួមភេទសុប្បនិមិត្តចេញលក់ផលិតផលរបស់ខ្លួននៅលើទីផ្សារ គេតែងតែជួល មនុស្សមួយក្រុមធ្វើតេស្តផលិតផល ថាតើវាអាចឲ្យអតិថិជនស្រួលក្នុងការប្រើប្រាស់ឬអត់ ដូចជាទំហំ ពណ៍ ភាពបត់បែន ជាដើម។ អ្នកធ្វើតេស្តឧបករណ៍រួមភេទសុប្បនិមិត្ត (Sex Toy Tester) អាចរកប្រាក់ចំណូលប្រហែល 30.000 $ ទៅ 50.000 $ ក្នុងមួយឆ្នាំ។

២. អ្នកធ្វើតេស្តចំណីអាហារសត្វ (Pet Food Tester)
ការងារមួយនេះត្រូវការអ្នកជំនាញខាងធ្វើតេស្តអាហារសត្វ ថាតើមានរស់ជាតិសមល្មម ឲ្យសត្វ ចូលចិត្តស៊ីឬក៏អត់។ ក្រុមហ៊ុនតំរូវឲ្យធ្វើតេស្តលើរស់ជាតិ ខ្លិន ពណ៍ ហើយត្រូវផ្តល់មតិកែតំរូវធ្វើយ៉ាងណាឲ្យសត្តចូលចិត្តស៊ីអាហារទាំងនោះ។ អ្នកធ្វើតេស្តចំណីអាហារសត្វ  (Pet Food Tester) អាចរកប្រាក់ចំណូលរហូតដល់ 40.000 ក្នុងមួយឆ្នាំ។

៣. អ្នកធ្វើតេស្តគ្រែដេក (Bed Tester)
មានក្រុមហ៊ុនជាច្រើនដូចជា សណ្ឋាគារ ផ្ទះសំណាក់ ខុនដូ.. ជួលមនុស្សទាំងនេះឲ្យធ្វើតេស្តគ្រែ ខ្នើយ ផួយ នៅក្នុងអាជីវកម្មរបស់ខ្លួនថាតើ វាមានផាសុខភាពសំរាប់អថិជនឬអត់។ អ្នកធ្វើតេស្តគ្រែដេក (Bed Tester)​ អាចរកប្រាក់ចំណូលបានចន្លោះពី 25.000 $ ទៅ 40.000 $ ក្នុងមួយឆ្នាំ។

៤. អ្នកជ្រមុជរកគ្រាប់កូនហ្គូល (Golf Ball Diver)
មនុស្សទាំងនេះត្រូវរកគ្រាប់កូនហ្គូលនៅក្នុង បឹង ក្នុងព្រៃ និងកន្លៃងជាពិបាកៗជាច្រើនទៀតដែលមនុស្សធម្មតាពិបាករកឃើញ។ អ្នកជ្រមុជរកគ្រាប់កូនហ្គូល (Golf Ball Diver) អាចរកប្រាក់ចំណូលចន្លោះពី 30.000 $ ទៅ 100.000 $ ក្នុងមួយឆ្នាំ។


៥. អ្នកធ្វើតេស្តអាហារធ្វើពីសត្វល្អិត (Obscure Stunt Tester)
គេត្រូវញុំាអារហារដែលមានលាយជាមួយសត្វល្អិត ដូចជា ចង្រិត ដង្កូវ ជាដើម សរុបទៅគឺសត្វ ល្អិតគ្រប់ប្រភេទ។​ អ្នកធ្វើតេស្តអាហារធ្វើពីសត្វ ល្អិត (Obscure Stunt Tester) អាចរកប្រាក់ចំណូលបានរបស់ដល់ 300.000 $ ក្នុងមួយឆ្នាំ។

៦. អ្នកធ្វើតេស្តសួនលេងទឹក (Water Slide Tester)
ការងារនេះងាយស្រួលគ្រាន់តែ ទៅធ្វើតេស្តឧបករណ៍ផ្សេងនៅក្នុងសួនទឹកថាតើមានសុវត្តិភាពសំរាប់មនុស្សឬអត់ ហើយតើចំនុចណាខ្លះនៅសួនទឹកត្រូវកែតំរូវ។ អ្នកធ្វើតេស្តសួនលេងទឹក (Water Slide Tester) អាចរកប្រាក់ចំណូលរហូតដល់ 40.000$ ក្នុងមួយឆ្នាំ។

៧. អ្នកជួសជុលលូ (Sewer Inspector) 
ការងារនេះពិតជាការងារដ៏ពិបាកមួយ ព្រោះត្រូវចូលទៅក្នុងលូ (លូទឹកស្អុយ លូប្រពន្ធ័បង្ហូរទឹក​ ជាដើម) ដើម្បីរកមើលសំរាម រឺអ្វីមួយដែលធ្វើឲ្យលូស្ទះ។ អ្នកជួសជុលលូ (Sewer Inspector) អាចរកប្រាក់ចំណូលបានចន្លោះពី 40.000$ ទៅ 75.000 $ ក្នុងមួយឆ្នាំ។

៨. អ្នកឈរស្រាតឲ្យគេគូររូប ឬថតរូប (Nude Model)
ការងារនេះសំរាប់អ្នកដែលមិនសូវមានភាពអៀនខ្មាស់ច្រើន ដែលតំរូវឲ្យឈរ ឬអង្គុយមួយកន្លែងក្នុងរយះពេលយូរដើម្បីឲ្យគេគូររូប។ អ្នកឈរស្រាតឲ្យគេគូររូប (Nude Model) អាចរកប្រាក់ចំណូលបានចន្លោះពី 100$ ទៅ 200$ ក្នុង១ម៉ោង។

៩. អ្នកឱបអាជីប (Professional Snuggler) 
គ្រាន់តែឱបអាចរកប្រាក់ចំណូលបាន 60$ ក្នុង១ម៉ោង នៅតាមផ្ទះឬសណ្ឋាគារ។ សូមបញ្ជាក់ការងារនេះមិនពាក់ពន្ធ័ជាមួយការរួមភេទឡើយ។

តើមិត្តរបស់អ្នកគួរតែធ្វើការងារមួយណា? 
បើតាមយោបល់របស់អ្នក?



ផលវិជ្ជមាន និងផលអវិជ្ជមាននៃការងារជាបាហុនិកា (អូតេស ឬអ្នកធ្វើការលើយន្តហោះ)​


***ផលវិជ្ជមាន***

- ការងារជាបាហុនិកា គឺជាការមួយដែលនរណាៗក៏ប្រាថ្នាចង់បាន
- ការងារមួយនេះទទួលបានប្រាក់ខែច្រើនជាងការងារធម្មតាគុណនឹង៥ដង
- មានពេលវេលាសំរាកច្រើនជាងការងារធម្មតា (មិនធ្វើការរាល់ថ្ងៃឡើយ)
- អាចធ្វើតំណើរទៅគ្រប់ទិសទី ច្រើនប្រទេស ទៅតាមជើងហោះហើររបស់ក្រុមហ៊ុននីមួយៗ
- ស្លៀកពាក់ស្អាតរហូត ទៅណាមកណាមានគេជូនជានិច្ច (ពីក្រុមហ៊ុន- ព្រលានយន្តហោះ- ​កន្លែងស្នាក់នៅ មិនថានៅទីណាប្រទេសណា)
- អាចទទួលបានសំបុត្រយន្ត Free ឬ តំលៃថោក ពេលចង់ទៅដើរកំសាន្តនៅក្រៅប្រទេស
- ក្រុមគ្រួសារអាចទិញសំបុត្រក្នុងតំលៃទាបជាងអ្នកដំណើរធម្មតា
- អាចស្វែងយល់វប្បធម៍ចំរុះជាច្រើនពី​ភ្ញៀវនិងមិត្តរួមការងារដែលជាជនជាតិបរទេស
- អាច ទិញទំនិញជាច្រើនពីក្រៅប្រទេស (ទំនិញដែលគ្មានលក់ក្នុងស្រុក)
- ក្រុមហ៊ុនមួយចំនួនផ្តល់ឲ្យការស្នាក់នៅ យ៉ាងល្អប្រសិនបើអ្នកមកពីខេត្តផ្សេងៗ
- អាចជួបអ្នកមានមុខមានមាត់ អ្នកមាន ជាដើម។

***ផលអវិជ្ជមាន***

- ត្រូវឃ្លាតឆ្ងាយពីគ្រួសារ (ព្រោះការងារនេះមិនអាចនៅតែមួយកន្លែងទេ គឺហោះហើរទៅគ្រប់ទិសទី)
- ត្រូវជួបជាមួយភ្ញៀវជាច្រើនប្រភេទដែលមានទំលាប់អាក្រក់ (ពិសេសភ្ញៀវជនជាតិចិនតែម្តង)
- ពេលហោះហើរទៅទីតាំងឆ្ងាយៗ យើងគ្មានកន្លែងសំរាប់សំរាកស្រួលខ្លួនឡើយ (គឺអង្គុយលើកៅអីរបស់យើង)
- ពេលរដូវភ្ញៀវច្រើនយើងមិនអាចសុំច្បាប់ឈប់សំរាកបានងាយៗឡើយ អាចធ្វើ​ការច្រើនម៉ោងជាងការងារធម្មតាទៅទៀត
-  ធ្វើការនៅលើយន្តហោះស៊ីកំលាំងជាងធ្វើការធម្មតា៣ដង
- ពេលខ្លះអាចនឹងហោះហើរដាច់យប់ក៏មានដែែរ
- ការងារផ្លាស់ប្តូរវេណគ្រប់ម៉ោង (សំរាប់អ្នកដែលមានសុខភាពខ្សោយពិបាកធ្វើការងារនេះបន្តិចហើយ)
- ជួបខ្យាល់ព្យុះជារៀងរាល់ថ្ងៃ
- ត្រូវរៀនមេរៀនជាច្រើន ហើយត្រូវចង់ចាំផងដែរ
- ងាយនឹងឈឺណាស់ (ពិសេសជំងឺឆ្លងដូចជាផ្ដាសាយជាដើម)
- ទំនាក់ទំនងស្នេហាគឺពិតជាពិបាកនឹងរក្សាឲ្យស្ថិតស្ថេរណាស់ ព្រោះហោះទៅគ្រប់ទិសទី
- មិនមែនធ្វើការជាមួយក្រុមដដែលៗរាល់ថ្ងៃទេ គឺផ្លាស់ប្តូររហូត បើបានធ្វើការជាមួយក្រុមឧស្សាហ៍គឺពិតជាសំណាង តែបើធ្វើការជាមួយក្រុមខ្ជិលគឺយ៉ាប់ហើយ
- ត្រូវអង្គុយធ្វើការ ញុំាអាហារ ជិតបង្គន់ (វាជារឿងមួយដែលពិបាកបំផុត)

អត្ថបទទាក់ទង: ចង់ធ្វើជាអ្នកបម្រើការលើយន្តហោះមែនទេ?

អានហើយជួយ Share ផង សូមអរគុណ!!

វិដេអូ : នារីមិនមែនសុទ្ធតែស្រលាញ់តែលុយទាំងអស់នោះទេ


ដូចដែលយើងដឹងស្រាប់ មនុស្សប្រុសសម័យឥឡូវតែងតែគិតនិងមានគំនិតអវិជ្ជមានចំពោះនារីៗទូទៅក្នុងរឿងទំនាក់ទំនងស្នេហា ការរាប់អាន។ ពួកគាត់គិតថានារីសម័យឥឡូវស្រលាញ់តែបុរសមានលុយ អ្នកមាន​  មាន​លុយឡាន ជាដើម តែផ្ទុយទៅវិញសំរាប់មនុស្សស្រីមិនមែនដូច្នោះនោះឡើយ។ បើតាមការធ្វើតេស របស់ YouTube ដែលមាន Channel : Coby Persin  មានបុរសម្នាក់ដែលគ្មានផ្ទះសំបែង មានត្រឹម ហ្គីតា​១ អាចសុំស្នេហ៌ នារីបាន​ដោយនាងមិនប្រកាន់អ្វីច្រើនឡើយ។ សូមលោកអ្នកអញ្ជើញចូលទៅមើលវីដេអូឲ្យបានដល់ចប់ផង ព្រោះចំនុចសំខាន់គឺនៅទីនោះហើយ។

សូមអញ្ជើញទស្សនាទាំងអស់គ្នា


ប្រើអស់ៗ? ថ្មអស់លឿន? សាកល្បងល្បិចទាំងនេះទៅ


- កំណត់ពេលវេលា Screen (Screen Time Out) : ពេលខ្លះយើងទុកអោយអេក្រង់បើកចោលយូូរពេក ក៏អាចបណ្តាលអោយស៊ីថ្មផងដែរដូច្នេះបើសិនអាចសូមកំណត់វាអោយនៅកំរិតទាបណាមួយដែលត្រូវការ។


- កំណត់កំរិតពន្លឺ (Screen Brightness):  បច្ចុប្យន្ន Smartphone កាន់តែទំនើប ហើយអេក្រង់របស់វាក៏កាន់តែធំ ដូច្នេះថាមពលថ្្មធំប៉ុណ្នាក៏ដោយក៏មិនអាចរ៉ាប់រងបានដែរ ប្រសិនបើយើងប់ើកពន្លឺអេក្រង់ខ្លាំងពេក ម្យ៉ាងទៀតពន្លឺរបស់អាចធ្វើអោយអ្នកខូចភ្នែកផងដែរ។


- កំណត់ Wallpaper : សូមលោកអ្នកកុំប្រើប្រាស់ Live Wallpaper ពីព្រោះវាស៊ីថ្មណាស់ ហើយបើសិនអាចសូមប្រើ Wallpaper ដែលមានផ្ទៃពណ៌ខ្មៅព្រោះវាអាចជួយរក្សាថ្មបានល្អជាងពណ៌ផ្សេងទៀត។


-  បិទ Service​ មួយចំនួន (Bluethooth, NFC, GPS...) : បើមិនចាំបាច់ទេ សូមលោកអ្នកបិទសេវាកម្មទាំងនេះចោលទៅ ព្រោះវាមិនត្រឹមតែជួយរក្សាថ្មទេ ថែមទាំងជួយបង្កើនល្បើនម៉ាសុីនផងដែរ។

- បិទសេវាកម្មទីតាំង Location Service : ជាធម្មតាយើងប្រើប្រាស់សេវាកម្មនេះដើម្បីប្រាប់ទីតាំងនៅក្នុងកម្មវិធីមួយចំនួនដូចជា Facebook, Google Map..... ជាដើម។ ប៉ុន្តែបើសិនជាលោកអ្នកយល់ថាសេវាកម្ននេះមិនសូវចាំបាច់ទេ សូមបិទវាចោលទៅ។


- បិទ Auto Update​​​ (App Store) : សំរាប់កម្មវិធីវិញយើងមិនចាំបាន់ Update រៀងរ៉ាលថ្ងៃពេកទេ ១សប្តាហ៌ម្តងគឺគ្រប់គ្រាន់ណាស់ទៅហើយ។ យើងអាចសន្សំលុយទៅលើ Internet បានផងដែរ ម្យ៉ាងទៀតវាក៏ជួយអោយលោកអ្នកប្រើប្រាស់ ​Internet បានលៀនផងដែរ។


- ប្រើ Battery Power Saver : វាជាកម្មវិធីដែរមានស្រាប់ក្នុង Smartphone របស់លោកអ្នក ហើយវាមានជំរើសច្រើនសំរាប់កំណត់។



- បិតសេវាកម្ម​ 3G/4G ឬ LTE : ប្រសិនបើលោកអ្នកមិនប្រើប្រាស់ Internet ទេ សូមបិទសេវា 3G/4G/LTE ចោលទៅ ព្រោះវាក៏ជាមូលហេតុដែលធ្វើអោយស៊ីថ្មផងដែរ។




ការងារ១០ប្រភេទដែលមានចំណូលខ្ពស់បំផុត

១០ - អ្នកអភិវឌ្ឍន៍គេហទំព័រ (Web developer) អាចរកចំណូលបានជាមធ្យម 100,000 ដុល្លា​ក្នុង១ឆ្នាំ។ 

០៩ - កម្មករអណ្តូងរ៉ែ​ (Upstream oil rig worker) អាចរកចំណូលបានជាមធ្យម 100,000 ដុល្លា​ក្នុង១ឆ្នាំ។
Image result for Upstream oil rig worker

០៨ - ពេទ្យធ្មេញ (Dentist)  អាចរកចំណូលបានជាមធ្យម 100,000 ដុល្លា​ក្នុង១ឆ្នាំ។
Image result for Dentist

០៧ - មេធាវី (Lawyer) អាចរកចំណូលបានជាមធ្យម 110,000 ដុល្លា​ក្នុង១ឆ្នាំ។
Image result for Lawyer

០៦​​ - អ្នកលេងភាគហ៊ុន អ្នកវិនិយោគិន (Brokers)  អាចរកចំណូលបានជាមធ្យម 150,000 ដុល្លា​ក្នុង១ឆ្នាំ។
Image result for Brokers

០៥​ - អ្នកបើកបរយន្តហោះស៊ីវិល (Airline Pilot) អាចរកចំណូលបានជាមធ្យម 165,000 ដុល្លា​ក្នុង១ឆ្នាំ។

Image result for pilot
០៤ - ពេទ្យផ្នែកសម្ភពនិងរោគស្ត្រី (Doctor obstetrician and gynecologist) អាចរកចំណូលបានជាមធ្យម 200,000 ដុល្លា​ក្នុង១ឆ្នាំ។
Image result for obstetrician and gynecologist

០៣ - ពេទ្យវះកាត់ (Surgeon) អាចរកចំណូលបានជាមធ្យម 300,000 ដុល្លា​ក្នុង១ឆ្នាំ។
Image result for Surgeon

០២ - អ្នកបង្កើតថ្នាំស្ពឹក​ (Anesthetist) អាចរកចំណូលបានជាមធ្យម 300,000 ដុល្លា​ក្នុង១ឆ្នាំ។
Image result for Anesthetist

០១ - នាយកប្រតិបត្តិក្រុមហ៊ុនឌីជីថល (CEO of Digital Company)  អាចរកចំណូលបានជាមធ្យម 9,000,000 ដុល្លា​ក្នុង១ឆ្នាំ។
Image result for CEO of Digital Company