របៀបធ្វើឲ្យកុំព្យូទ័រដំណើរការលឿនជាងមុន


១. ធ្វើការបិទ Service មួយចំនួនដែលមិនចាំបាច់
សូមអនុវត្តន៍ដូចខាងក្រោម:
សូមចុច Start + R រួចវាយពាក្យ "msconfig" រួចចុច "OK"

សូមចុច "Startup" រួចដោះ Service មួយចំនួនដែលអ្នកមិនសូវប្រើប្រាស់ ហើយចុច "OK"


២. កំណត់ Page File ឲ្យធំជាងមុន
សូមអនុវត្តន៍ដូចខាងក្រោម:
ចុច Right Click នៅលើ My Computer រួចចុច "Properties"


ចុច "Advanced System Setting"


ចុចលើ "Advanced" រួចចុច "Settings..."


ចុច "Advanced" រួចចុច "Change...."


ចុចលើ Hard Drive ណាមួយដែលអ្នកត្រូវការបង្កើន Page File
>>Custom size: 
  • Initial size (MB): កំនត់ទំហំចាប់ផ្តើមរបស់ Page File
  • Maximum size (MB): កំនត់ទំហំអតិបរមាននៃ Page File 
  • (ចំណាំមិនត្រូវកំនត់វាធំពេកឡើយ ព្រោះវាអាចធ្វើអោយខូច Boot File)



ចុច "Set" បន្ទាប់មកសូមចុច "OK" 

៣. ត្រូវធ្វើ Disk Cleanup ២សប្តាហ៍ម្តង
សូមអនុវត្តន៍ដូចខាងក្រោម:
បើក My Computer ចុច Right Click នៅលើ Drive ណាមួយ​ រួចចុច "Properties"

ចុច "Disk Cleanup"

សូមរង់ចាំប្រហែល ៣នាទី ដើម្បីអោយកុំព្យូទ័រប្រមូលពត៌មាន (Junk file)


ចុចល់ "OK" ជាការស្រេច

៤. ត្រូវធ្វើការ Disk Defragmenter ២សប្តាហ៍ម្តង
សូមអនុវត្តន៍ដូចខាងក្រោម:
ចុច Start + R រួចវាយ "dfrgui" ហើយចុច Enter


ជ្រើសរើសយក Drive ណាមួយរួចចុច "Defragment disk"


ទុកវាចោលឲ្យដំណើរការរហូតដល់ចប់ រួច Restart កុំព្យូទ័ររបស់ជាការស្រេច
សូមទស្សនាវីដេអូខាងក្រោម: