វិធីសាស្ត្រធម្មជាតិ៩យ៉ាងអាចរក្សាសម្រស់ក្មេងជាងវ័យ

១. លំហែកាយ​ ឬបន្ធូរអារម្មណ៍
ត្រូវចំនាយពេលវេលោមួយចំនួនរបស់អ្នកសំរាប់ការលំហែកាយ លំហែអារម្មណ៍តាមរម្មណីយដ្ឋានធម្មជាតិ ស្រូបយកខ្យល់អាកាសបរិសុទ្ធ វាអាចជួយកាត់បន្ថយ ស្ត្រេស បានយ៉ាងលើសលុប។


២. ញុំអាហារល្អៗសំរាប់សុខភាព
ញុំអាហារដែលមានសារជាតិ អូមេហ្គា ៣ អោយបានច្រើន អាចជួយបង្កើនសមត្ថភាពនៃអង់ហ្ស៊ីមរបស់រាងកាយដើម្បីកាត់បន្ថយជាតិខ្លាញ់​ ធ្វើអោយអ្នកមានសុខភាពល្អ និងមានស្បែករលោង។

៣. ហាត់ប្រាណ
ការហាត់ប្រាណអាចជួយអោយអ្នក ស្រកទម្ងន់ មានសាច់ដុំរឹងមាុំ ឆ្អឹងមានសុខភាពល្អ អារម្មណ៍ស្រស់ស្រាយ និងគិតបានរហ័សផងដែរ។

៤. ការមានស្នេហា
ស្នេហាគឺសំដៅទៅលើក្តីស្រលាញ់រវាងមនុស្សប្រុសស្រី និងចង់សំដៅទៅលើការរួមភេទផងដែរ។ ជាការពិតនៅពេលដែលមនុស្សម្នាក់មានស្នេហា គេច្បាស់មានអារម្មណ៍ល្អគ្រប់ពេលវេលា ហើយចំពោះការរួមភេទវិញវាក៏អាចកាត់បន្ថយ ស្ត្រេស បានយ៉ាងច្រើនផងដែរ (បើមិនទើនគ្រប់អាយុក្នុងការរួមភេទ សូមកុំធ្វើរឿងនេះអោយសោះ ព្រោះវាអាចប៉ះពាល់ដល់សុខភាពបន្តរពូជ)។ 

៥. ញុំស្រាក្រហម
ញុំស្រាទំពាំងបាយជូក្រហមបន្តិចក្នុងមួយថ្ងៃអាចជួយអោយអ្នកមានសុខភាពល្អផងដែរ។

៦.​ ហាត់យូហ្គា
យូហ្គា ធ្វើអោយយើងមានរូបរាង្គស្អាត ស្វែល មានថាមពល​ (កម្លាំងមាុំមួន) កាត់បន្ថយស្ត្រស។

៧. ញុំផ្លែឈើដែលផ្លល់វិតាមីនខ្ពស់ ទទឹម
ផ្លែទទឹមជាផ្លែឈើម្យ៉ាងដែលមានវីតាមីន​ C ខ្ពស់ជាងផ្លែឈើដទៃ។ 

៨. តែបៃតង
តែបៃតងមានអត្ថប្រយោជន៍ជាច្រើន សំខានវាអាចជួយកាត់បន្ថយហានីយភ័យនៃជំងឺមហារីកសុដន់បានទៀតផង។ 

៩. ការហ្វឹកហាត់ខួរក្បាល
ការហ្វឹកហាត់ខួរក្បាលអោយបានល្អក៏ជារឿងចាំបាច់មួយផងដែរ វាអាចជួយអោយយើងគិតបានលឿន មិនស្ត្រសច្រើន។
Sponsor:

>> របៀបធ្វើឲ្យកុំព្យូទ័រដំណើរការលឿនជាងមុន

>> ឧបករណ៍ប្រើប្រាស់ទាំង៩ ដែលអ្នកមិនគួរប្រើប្រាស់រួមគ្នា
http://www.khmertechno.com/2016/09/blog-post.html