ប្រើស្រោមអនាម័យហើយហេតុអ្វីនៅតែឆ្លងរោគ???

ហេតុអ្វីប្រើស្រោមហើយនៅតែឆ្លងរោគ???

ការរួមភេទជាសេចក្តីសុខមួយរបស់មនុស្ស ហើយដើម្បអោយការរួមភេទមានសុវត្តិភាពមនុស្សគ្រប់គ្នាតែងតែប្រើស្រោមអនាម័យដើម្បីការពារ មិនអោយមានផ្ទែពោះ ​ពិសេសកុំអោយឆ្លងមេរោគតែម្តង ប៉ុន្តែពេលខ្លះ ហេតុអ្វីបានជាប្រើស្រោមហើយនៅតែឆ្លងមេរោគទៅវិញ? 

- ស្រោមហួសថ្ងៃកំណត់ប្រើប្រាស់ (ហួសដឺលេ) 

- ដាក់ស្រោមតាមកាបូបលុយ (អាចធ្វើអោយស្រោមខូចគុណភាព បែកខ្យល់)

- ស្រោមខូចគុណភាព​ (ស្រោមដែលគ្នានខ្យល់)
រូបខាងលើ: ស្រោមល្អ
រូបខាងក្រោម: ស្រោមខូចគុណភាព

- ពាក់ស្រោមមិនដល់គល់ (មិនបានពេញលេញ) 
 
- ពាក់ស្រោមមានខ្យល់នៅក្នុងស្រោម (អាចធ្វើអោយបែកពេលធ្វើសកម្មភាព)
 
 - ស្រោមធំពេក (ពេលកំពុងធ្វើសកម្មភាពអាចភ្លាត់ពីស្រោម)
ក្រៅពីនេះមានហេតុផលមួយចំនួនទៀតដែលអាចធ្វើអោយឆ្លងរោគផងដែរដូចជា: ការរួមភេទដោយប្រើអណ្តាតដែលមានដំបៅ ឬប្រើម្រាមដៃដែលមានដាច់ឈាមជាដើម។

បើលោកអ្នកមានចំនុតផ្សេងទៀតដើម្បីចែករំលែកសូមសរសេរ Comment ខាងក្រោម