១០​ ប្រទេសមានសុវត្តិភាពបំផុតប្រសិនបើមានសង្គ្រាមលោកលើកទី៣

10. Switzerland
ប្រទេសនេះជាឋានសួគ៍មួយនៅក្នុងទ្វីបអឺរ៉ុប ដែលមានព្រំប្រទល់ជាប់នឹងប្រទេស អាឡឺម៉ង់ បារាំង និងអ៊ីតាលី ។ ប្រទេសនេះមានជួរភ្នំខ្ពស់ៗពទ្ធ័ជុំវិញជារនាំងគ្រាប់មីសីុល ដែលជាហេតុធ្វើអោយវាមានសុវត្តិភាពបំផុតប្រសិនបើមានសង្គ្រាមលោកលើកទី៣ និងមានប្រជាជនសរុបចំនួន 8.081 លាននាក់ (គិតត្រឹមឆ្នាំ 2013)។


9. Tuvalu
Tuvalu គឺជាប្រទេសកោះឯករាជ្យមួយ ដែលស្ថិតនៅមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងត្បូង និងមានប្រជាជនប្រហែល 10,640 នាក់ប៉ុណ្ណោះ

8. New Zealand
នូវែលហ្សេឡង់ ជាប្រទេសមួនស្ងិតនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកភាគនិរតី (Southwestern Pacific) ហើយជាប្រទេសប្រជាធិបតេយ្យមិនចូលបក្សសម្ពន្ធ័ណាមួយឡើយ និងមានប្រជាជនសរុបចំនួន  4.471 លាននាក់ (គិតត្រឹមឆ្នាំ 2013)។

7. Bhutan
ប្រទេសដ៏តូចមួយស្ថិតនៅចន្លោះប្រទេសឥណ្ឌា និងប្រទេសចិន ហើយពទ្ធ័ជុំវិញទៅដោយ​ជួរភ្នំ ហិម៉ាល័យ និងមានប្រជាជនសរុបចំនួន 742,737​ នាក់ប៉ុណ្ណោះ (គិតត្រឹមឆ្នាំ ២០១២)។

6. Chile
ឈីលីជាប្រទេសដែលស្ថិតនៅក្នុងទ្វីបអាមេរិកខាងត្បូងដែលមានឆ្នេរសមុត្រដ៏វែងលាតសន្ធឹងរហូតដល់ ៦០០០គម ប្រទេសនេះមានបរិយាកាសដ៏ល្អបំផុត ព្រោះប្រជាជនមានចំនួនតិច ទីក្រុងនិង រោងចក្រឧស្សាហកម្មក៏តិចផងដែរ ហើយមានប្រជាជនសរុបចំនួន 17.62 លាននាក់ (គិតត្រឹមឆ្នាំ 2013)។

5. Iceland
គឺជាប្រទេសមួយដែលមានស្ថេរភាព និងសុវត្តិភាពបំផុត ប្រទេសនេះទទួលបានចំនាត់ថ្នាក់លេខ១ ជាប្រទេសមានសុវត្តិភាព (The World Global Peace Index 2015)​ និងមានប្រជាជនសរុបចំនួន 323,002​ នាក់ប៉ុណ្ណោះ (គិតត្រឹមឆ្នាំ 2013)។

4. Denmark
ដាណឺម៉ាក គឺជាប្រទេសដែលស្ថិតនៅទ្វីបអឺរ៉ុប ពទ្ធ័ជុំវិញទៅដោយប្រទេស អង់គ្លេស អាឡឺម៉ង ប៉ូឡូញ ស៊ុយអែត និងន័រវេស​ ហើយប្រទេសនេះមានប្រជាជនសរុបចំនួន 5.614 លាននាក់ (គិតត្រឹមឆ្នាំ 2013)។

3. Malta
សាធារណរដ្ឋម៉ាល់ត៍ គឺជាប្រទេសដែលស្ថិតនៅអឺរ៉ុបភាគខាងជើង ដែលប្រទេសនេះជាប្រជុំកោះស្ថិតនៅក្នុងសមុទ្រមេឌីទែរ៉ាណេ និងមានប្រជាជនសរុបចំនួន 445,426 នាក់ប៉ុណ្ណោះ (គិតត្រឹមឆ្នាំ ២០១៤)។

2. Ireland
អៀរឡង់ជាកោះមួយដែលបានបំបែកខ្លួនចេញពីចក្រភពអង់គ្លេស ហើយវាជាកោះដែលធំជាងគេលំដាប់ ទី ៣ នៅទ្វីបអឺរ៉ុប និងមានប្រជាជនសរុបចំនួន 6,378,000 នាក់ (គិតត្រឹមឆ្នាំ 2011)។

1. Fiji
ហ្វីជីប្រទេសដែលស្ថិតនៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងត្បូង (South Pacific) មានប្រជុំកោះជាង 300 ផងដែរ​ ហើយប្រទេសមួយនេះមានប្រជាជនសរុបចំនួន  881,065 នាក់ (គិតត្រឹមឆ្នាំ 2013)។