ជិះយន្តហោះត្រូវដឹងអ្វីខ្លះ? ៩ចំនុចនេះជួយអ្នកអោយយល់កាន់តែច្បាស់


១. សំបុត្រយន្តហោះ
Seat: គឺជាលេខកៅអីរបស់លោកអ្នក សំរាប់ Airbus កៅអីមានខាងឆ្វេង៣ជួរ (A,B,C) និងខាងស្តាំ៣ជួរ (D,E,G)។​ ជាទូទៅ Seat A និង G ជាកៅអីជាប់និងបង្អួច ដូច្នេះត្រូវប្រាកដថាលោកអ្នកអង្គុយត្រូវកន្លែង​ ដើម្បីកុំអោយខាតពេលប្តូរកន្លែង។
- 18A គឺជាលេខកៅអី (Seat Number)
- 9 គឺជាលេខសំគាល់ច្រកចេញ (Gate Number)

២. ការទុកដាក់ឥវ៉ាន់
លោកអ្នកត្រូវដាក់កាបូបរបស់អ្នកនៅផ្នែកខាងលើនៃកៅអីរបស់អ្នក (Overhead Locker) មិនត្រូវអង្គុយអោបកាបូបរបស់អ្នកឡើយ បើមានវត្ថុសំខាន់សូមយកវាចេញដាក់តាមខ្លួន។​ ប្រសិនកាបូបរបស់អ្នកធំពេកលោកអ្នកអាចដាក់ខាងក្រោមកៅអី ឬស្នើរសុំអោយបុគ្គលិករក្សាទុកអោយក៏បាន។

៣. ការណែនាំតាមវិដេអូ (Video Demonstration)
លោកអ្នកគួរចំនាយពេលបួនប្រាំនាទីដើម្បីទស្សនាការណែនាំសំខាន់ៗអំពីយន្តហោះ ព្រោះវាអាចជួយអ្នកអោយរួចជីវិត ក្នុងករណីមិនល្អណាមួយកើតឡើង ដូចជា ជួបព្យុះ ការបង្ខំចុះចតភ្លាមៗ ជាដើម។

៤. ភួយ (Blanket)
ក្រុមហ៊ុន Airlines ភាគច្រើនអោយអាទិភាពទៅលើកុមារ និងស្ត្រីមានផ្ទៃពោះមុនគេ ដូច្នេះសូមកុំដណ្តើមគ្នាអោយសោះ ព្រោះវានឹងក្លាយជារឿងមួយអសីលធម៍។

៥. សញ្ញានៃ Fasten Seat-belt 
សញ្ញាមួយនេះសំខាន់បំផុតដែលអ្នកត្រូវដឹង នៅពេលដែលសញ្ញានេះភ្លឺ​ គឺពាក់ពន្ធ័ទៅនឹងសុវត្តិភាពរបស់អ្នក ។​ លោកអ្នកមិនត្រូវងើបចេញពីកៅអីរបស់អ្នកឡើយនៅពេលដែលគេបើកភ្លើងសញ្ញានេះ ហើយប្រសិនបើអ្នកកំពុងនៅក្នុងបន្ទប់ទឹក អ្នកគួរប្រញាប់ប្រញាល់ត្រលប់ទៅកាន់កៅអីរបស់អ្នកវិញ ព្រោះយន្តអាចនឹងចុះចតភ្លាមៗ ឬ អាចនិងមានព្យុះ ជាដើម។

៦. Passenger Service Unit
A: ពេលដែលអ្នកត្រូវការអ្វីមួួយអ្នកគ្រាន់តែចុចវាទៅ បុគ្គលិកនឹងមកបម្រើសេចក្តីត្រូវការរបស់អ្នកភ្លាម (ចុចម្តងគឺបើក ចុចម្តងទៀតគឺបិទ)
B: អំពូលភ្លើង ដើម្បីបើកត្រូវចុចលើ C (ចុចម្តងគឺបើក ចុចម្តងទៀតគឺបិទ)
D: កន្លែងបិទបើកខ្យល់ម៉ាសីុនត្រជាត់ផ្ទាល់ខ្លួន​ (បង្វិលដើម្បីបិទឬបើក)

៧. បន្ទប់ទឺក (Lavatory)
A: ធុងសំរាម
C: កន្លែងចុចទឹក​ (យន្តហោះប្រើបង្គន់ខ្យល់ គ្មានក្បាលសំរាប់បាញ់ទឹកសំអាតឡើយ)
B: ដោយសារតែវាជាបង្គន់ខ្យល់ ដូច្នេះលោកអ្នកមិនគួរបត់ជើងធំឡើយបើសិនអាច ព្រោះវានឹងប្រឡាក់បង្គន់ ធ្វើអោយមានខ្លិនស្អុយ។


៨. ហាមដាច់ខាតកុំប៉ះពាល់ ឬបើកទ្វាយន្តហោះ
គ្រប់ទ្វាយន្តហោះទាំងអស់ (Airbus) មានបង្កប់ឧបករណ៍សង្គ្រោះជីវិត (Slide Raft) ក្នងករណីមានភ្លើងឆេះ ឬយន្តហោះចុះលើសមុទ្រ។ សូមកុំបើកទ្វាយន្តហោះជាដាច់ខាត បើមិនដូច្នោះទេ លោកអ្នកនឹងត្រូវសងលុយក្រុមហ៊ុនរាប់មឺុនដុល្លា។ 

៩.​ មិនត្រូវបើក Overhead Locker​ បើសិនយន្តហោះមិនទាន់ឈប់ត្រឹមត្រូវ
លោកអ្នកគួរទុកសិទ្ធអោយអ្នកដែលមានកៅអីមុខចុះតាមសំរួល អ្នកដំណើរជនជាតិចិនភាគច្រើនតែងតែប្រជែងគ្នាចុះមុន ដោយនាំគ្នាប្រមូលវ៉ាលីហើយរត់ទៅមុខ ការធ្វើដូចនេះនឹងនាំអោយស្ទះផ្លូវ ព្រោះផ្លូវមានទំហំតូចណាស់នៅលើយន្តហោះ។


Sponsor:


ចង់ធ្វើជាអ្នកបម្រើការលើយន្តហោះមែនទេ? អានសិន...
>> ហេតុអ្វីយើងគួរធ្វើដំណើរតាមយន្តហោះ?

>> របៀបធ្វើឲ្យកុំព្យូទ័រដំណើរការលឿនជាងមុន

>> ឧបករណ៍ប្រើប្រាស់ទាំង៩ ដែលអ្នកមិនគួរប្រើប្រាស់រួមគ្នា
http://www.khmertechno.com/2016/09/blog-post.html

>> វិធីសាស្ត្រធម្មជាតិ ៩យ៉ាងអាចរក្សាសម្រស់ក្មេងជាងវ័យ