ហេតុអ្វីយើងគួរធ្វើដំណើរតាមយន្តហោះ?


- តំលៃសំបុត្រនឹងចុះទាប (សមរម្យអាចទទួលយកបានសំរាប់ប្រជាជនទូទៅ)
នៅពេលដែលប្រជាជនខ្មែរយើងនិយមធ្វើដំណើរតាមយន្តហោះ (ហោះក្នុងស្រុក ពីខេត្តទៅខេត្ត) មានចំនួនច្រើនឡើង ពេលនោះក្រុមហ៊ុនអាកាសចរណ៍ជាច្រើននឹងប្រជែងតំលៃគ្នា ធ្វើអោយតំលៃសំបុត្រធ្លាក់ចុះ ដូច្នេះអ្នកណាៗក៏មានលទ្ធភាពអាចធ្វើដំណើរតាមយន្តហោះបានដែរ។

តំលៃសំបុត្រទាបតើក្រុមហ៊ុនខាត​ រឺចំណេញ?
ប្រសិនបើតំលៃសំបុត្រថ្លៃ ចំនួនអ្នកធ្វើដំណើរតិចនោះក្រុមហ៊ុនក៏ត្រូវខាតដែរ​ (ឧ. ធ្វើដំណើរពីសៀមរាបទៅភ្នំពេញមានអ្នកដំណើរ ១២០នាក់/២០០នាក់ ហើយត្រលប់មកវិញមានអ្នកដំណើរតែ ១០នាក់/២០០នាក់ នោះក្រុមហ៊ុនប្រាកដជាខាត) 

ផ្ទុយទៅវិញ ប្រសិនបើតំលៃសំបុត្រទាប (សមរម្យអាចទទួលយកបាន) តែចំនួនអ្នកធ្វើដំណើរពេញ នោះក្រុមហ៊ុនច្បាស់ជាចំណេញ (ឧ. ធ្វើដំណើរពីសៀមរាបទៅភ្នំពេញអ្នកដំណើរមានចំនួន ២០០នាក់/២០០នាក់ ហើយត្រលប់មកវិញក៏មានអ្នកដំណើរ ១៩០នាក់/២០០នាក់ ដូច្នេះក្រុមហ៊ុនច្បាស់ជាចំណេញ)


- ចំណេញពេលវេលា
ប្រសិនបើយើងប្រៀបធៀបការធ្វើដំណើរពីសៀមទៅភ្នំពេញតាមរថយន្ត លឿនបំផុតគឺចំនាញពេល ៥ម៉ោង ប៉ុន្តែបើយើងធ្វើដំណើរតាមយន្តហោះវិញគឺចំនាញពេលត្រឹមតែ ៤៥នាទីប៉ុណ្ណោះ។

- មានសុវត្តិភាពខ្ពស់បំផុត
ការធ្វើដំណើរតាមយន្តហោះគឺស្ទើរតែគ្មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងឡើយ ព្រោះផ្លូវយន្តហោះមានចំនួនច្រើនណាស់ ហើយមានរយះកំពស់ខុសគ្នា ដូច្នេះអ្នកមិនបារម្ភអំពីរឿងនេះទៀតឡើយ។

-​ បង្កើតការងារយ៉ាងច្រើនដល់ប្រជាជន​ (ប្រាក់ខែខ្ពស់)
ដូចដែលអ្នកបានដឹងស្រាប់ហើយ ការងារដែលផ្តល់ដោយក្រុមហ៊ុនអាកាសចរណ៍ គឺមានចំនួនច្រើនណាស់ (ច្រើនផ្នែក) ហើយប្រាក់ខែវិញកប់តែម្តង។