តើអ្វីខ្លះដែលអ្នកមិនបានដឹងពីហូឡង់?

Netherlands ជាប្រទេសមួយ​ (ព្រះរាជាណាចក្រ) នៅទ្វីបអឺរ៉ុបដែលមានព្រំប្រទល់ជាប់នឹងប្រទេស Belgium និង Germany មានទំហំ 41,543 km²។​ Netherlands និង Holland គឺមិនដូចគ្នានោះទេ ព្រោះ​ Holland គ្រាន់តែជាតំបន់មួយនៅក្នុងប្រទេសនេះតែប៉ុណ្ណោះ ប៉ុន្តែពិភពលោកតែងតែហៅប្រទេសមួយនេះថា Holland ដែលភាសាខ្មែរហៅថា "ហូឡង់" ហើយប្រទេសមួយនេះធ្លាប់ជាប្រទេសមហាអំណាចមួយផងដែរនៅក្នុងប្រវត្តិសាស្ត្រ។ ប្រទេសនេះមានរាជធានីចំនួន ២ គឺ Amsterdam និង The Hague ហើយមានតុលាការអន្តរជាតិជាច្រើននៅទីនោះដូចជា តុលាការឧក្រិដ្ឋកម្ម​អន្តរជាតិ (International Criminal Court) តុលាការយុត្តិធម៍អន្តរជាតិ (International court of Justice) ជាដើម។

ទីក្រុង Amsterdam

ទីក្រុង The Hague 

ផែនទី Netherlands

តើអ្វីខ្លះដែលអ្នកមិនបានដឹងពីប្រទេសមួយនេះ?

- ឋានសួគ៌សំរាប់ផ្លូវភេទ 
ពេស្យាចារក្នុងប្រទេសនេះ គឺជាមុខរបបស្របច្បាប់ ប៉ុន្តែត្រូវមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ហើយការរៀបការភេទដូចគ្នាក៏ត្រូវបានអនុញ្ញាត្តិដោយរដ្ឋាភិបាលផងដែរ។

- ជាប្រទេសមនុស្សយក្ស
កម្ពស់ជាមធ្យមសំរាប់នារីគឺ ១៧១សម និងបុរស គឺ ១៨៤សម (ខ្ពស់បំផុតក្នុងពិភពលោក)

- ជាអ្នកផលិតស្រា Heineken 
ក្រុមហ៊ុនស្រាដ៏ធំជាងគេនៅទ្វីបអឺរ៉ុប ដែលបានចែកចាយជាង ១៧០ប្រទេសជុំវិញពិភពលោក

-​ ជាប្រទេសនិយមជិះកង់

-​ជាអ្នកបង្កើតការ៉ុតពណ៍ទឹកក្រូច
ដំបូងឡើយពិភពលោកមិនដែលមានការ៉ុតពណ៍ទឺកក្រូចនោះទេ គឺមានតែពណ៍សរ លឿង ខ្មៅ និងពណ៍ស្វាយប៉ុណ្ណោះ។

- ប្រទេសនេះស្ថិតនៅក្នុងនីវ៉ូទឹកសមុទ្រ ជាប្រទេសទីមួយដែលបង្កើតរនាំងការពារទឹកសមុទ្របានជោគជ័យ។