ចង់ធ្វើជាអ្នកបម្រើការលើយន្តហោះមែនទេ?

ការងារដែលអ្នកណាៗប្រាថ្នា (Flight Attendant) 


- ភាសា
ភាសាអង់គ្លេសរបស់អ្នកត្រូវតែល្អទាំងការនិយាយ និងការសរសេរ (TOEIC >600) ពីព្រោះឯកសារសិក្សាទាំងអស់សុទ្ធសឹងជាភាសាអង់គ្លេស។ ប្រសិនបើអ្នកចេះនិយាយភាសាបានច្រើនកាន់តែល្អ ព្រោះអ្នកដំណើរមានចំរុះជាតិសាសន៍ ម្យ៉ាងទៀតក្រុមហ៊ុនអាកាសចរណ៍អោយអាទិភាពច្រើនទៅលើបុគ្គលិកណាដែលចេះភាសាច្រើន មានឳកាសហោះបានច្រើនប្រទេស។

- កំរិតសិក្សា
ក្រុមហ៊ុនអាកាសចរណ៍ជាច្រើនទាំងក្នុងស្រុក និងក្រៅស្រុក ត្រូវការបុគ្គលិកដែលមានកំរិតសិក្សាយ៉ាងហោចណាស់ត្រូវបញ្ជប់ថ្នាក់ទី១២​ តែប្រសិនបើអ្នកមានបរិញ្ញាបត្រ័កាន់តែល្អ។

- កម្ពស់
មនុស្្សស្រីទាបបំផុត 160cm និង មនុស្សប្រុសទាបបំផុត 175cm ប៉ុន្តែក៏មិនត្រូវខ្ពស់ពេកដែរ មនុស្សប្រុសខ្ពស់បំផុតត្រឹម 181cm ឯមនុស្សស្រីវិញខ្ពស់បំផុត 175cm។
(អាស្រ័យលើការកំណត់របស់ក្រុមហ៊ុននីមួយៗ)

- សោភន័ភាព
មុខមាត់ និងរូបរាងជារឿងសំខាន់សំរាប់ការងារនេះ លោកអ្នកត្រូវតែមានរូបរាងស្រស់សង្ហា។

- សុខភាព
ត្រូវមានសុខភាពរឹងមាំ គ្មានជំងឺ មិនពុលយន្តហោះ​ និងអាចធ្វើការបានទោះពេលថ្ងែ ឬយប់ក៏ដោយ។

- គ្មានស្នាមសាក់​
ស្នាមសាក់មិនត្រូវមាននៅលើផ្នែកសំខាន់ៗនៅលើរាងកាយដូចជា បរិវេណប្រអប់ដៃ ម្រាមដៃ បរិវេណក ជាដាច់ខាត។

- អាយុ ចាប់ពី ១៨ឆ្នាំឡើងទៅ


- ត្រូវមានលិខិតឆ្លងដែន

- ត្រូវចេះហែលទឹក
លោកអ្នកត្រូវតែចេះហែលទឹកដើម្បីសង្គ្រោះខ្លួនអ្នក និងសង្គ្រោះអ្នកដំណើរនៅពេលដែលយន្តហោះចុះលើសមុទ្រ។

- បទពិសោធន៍ដែលគេត្រូវការ ដូចជាផ្នែកសណ្ឋាគារ ភោជនីយដ្ឋាន​ មន្ទីរពេទ្រ និងចេះក្បាច់គុណការពារខ្លួនជាដើម។

- ត្រូវមាននាឡិកា

-​ ត្រូវមាន Ipad ផ្ទាល់ខ្លួន សំរាប់ផ្ទុកឯកសារ និងទទួលសារអេឡិចត្រូនិចជាដើម។

Sponsor:

>>របៀបរកលុយតាម Youtube, នរណាៗក៏អាចធ្វើបានដែរ 100%

>>តើអ្វីខ្លះដែលអ្នកមិនបានដឹងពី ហូឡង់?

>> ហេតុអ្វី យើងគួរធ្វើដំណើរតាមយន្តហោះ?

>>ជិះយន្តហោះត្រូវដឹងអ្វីខ្លះ? ៩ ចំនុចនេះជួយអ្នកអោយយល់កាន់តែច្បាស់