ប្រើអស់ៗ? ថ្មអស់លឿន? សាកល្បងល្បិចទាំងនេះទៅ


- កំណត់ពេលវេលា Screen (Screen Time Out) : ពេលខ្លះយើងទុកអោយអេក្រង់បើកចោលយូូរពេក ក៏អាចបណ្តាលអោយស៊ីថ្មផងដែរដូច្នេះបើសិនអាចសូមកំណត់វាអោយនៅកំរិតទាបណាមួយដែលត្រូវការ។


- កំណត់កំរិតពន្លឺ (Screen Brightness):  បច្ចុប្យន្ន Smartphone កាន់តែទំនើប ហើយអេក្រង់របស់វាក៏កាន់តែធំ ដូច្នេះថាមពលថ្្មធំប៉ុណ្នាក៏ដោយក៏មិនអាចរ៉ាប់រងបានដែរ ប្រសិនបើយើងប់ើកពន្លឺអេក្រង់ខ្លាំងពេក ម្យ៉ាងទៀតពន្លឺរបស់អាចធ្វើអោយអ្នកខូចភ្នែកផងដែរ។


- កំណត់ Wallpaper : សូមលោកអ្នកកុំប្រើប្រាស់ Live Wallpaper ពីព្រោះវាស៊ីថ្មណាស់ ហើយបើសិនអាចសូមប្រើ Wallpaper ដែលមានផ្ទៃពណ៌ខ្មៅព្រោះវាអាចជួយរក្សាថ្មបានល្អជាងពណ៌ផ្សេងទៀត។


-  បិទ Service​ មួយចំនួន (Bluethooth, NFC, GPS...) : បើមិនចាំបាច់ទេ សូមលោកអ្នកបិទសេវាកម្មទាំងនេះចោលទៅ ព្រោះវាមិនត្រឹមតែជួយរក្សាថ្មទេ ថែមទាំងជួយបង្កើនល្បើនម៉ាសុីនផងដែរ។

- បិទសេវាកម្មទីតាំង Location Service : ជាធម្មតាយើងប្រើប្រាស់សេវាកម្មនេះដើម្បីប្រាប់ទីតាំងនៅក្នុងកម្មវិធីមួយចំនួនដូចជា Facebook, Google Map..... ជាដើម។ ប៉ុន្តែបើសិនជាលោកអ្នកយល់ថាសេវាកម្ននេះមិនសូវចាំបាច់ទេ សូមបិទវាចោលទៅ។


- បិទ Auto Update​​​ (App Store) : សំរាប់កម្មវិធីវិញយើងមិនចាំបាន់ Update រៀងរ៉ាលថ្ងៃពេកទេ ១សប្តាហ៌ម្តងគឺគ្រប់គ្រាន់ណាស់ទៅហើយ។ យើងអាចសន្សំលុយទៅលើ Internet បានផងដែរ ម្យ៉ាងទៀតវាក៏ជួយអោយលោកអ្នកប្រើប្រាស់ ​Internet បានលៀនផងដែរ។


- ប្រើ Battery Power Saver : វាជាកម្មវិធីដែរមានស្រាប់ក្នុង Smartphone របស់លោកអ្នក ហើយវាមានជំរើសច្រើនសំរាប់កំណត់។



- បិតសេវាកម្ម​ 3G/4G ឬ LTE : ប្រសិនបើលោកអ្នកមិនប្រើប្រាស់ Internet ទេ សូមបិទសេវា 3G/4G/LTE ចោលទៅ ព្រោះវាក៏ជាមូលហេតុដែលធ្វើអោយស៊ីថ្មផងដែរ។