ផលវិជ្ជមាន និងផលអវិជ្ជមាននៃការងារជាបាហុនិកា (អូតេស ឬអ្នកធ្វើការលើយន្តហោះ)​


***ផលវិជ្ជមាន***

- ការងារជាបាហុនិកា គឺជាការមួយដែលនរណាៗក៏ប្រាថ្នាចង់បាន
- ការងារមួយនេះទទួលបានប្រាក់ខែច្រើនជាងការងារធម្មតាគុណនឹង៥ដង
- មានពេលវេលាសំរាកច្រើនជាងការងារធម្មតា (មិនធ្វើការរាល់ថ្ងៃឡើយ)
- អាចធ្វើតំណើរទៅគ្រប់ទិសទី ច្រើនប្រទេស ទៅតាមជើងហោះហើររបស់ក្រុមហ៊ុននីមួយៗ
- ស្លៀកពាក់ស្អាតរហូត ទៅណាមកណាមានគេជូនជានិច្ច (ពីក្រុមហ៊ុន- ព្រលានយន្តហោះ- ​កន្លែងស្នាក់នៅ មិនថានៅទីណាប្រទេសណា)
- អាចទទួលបានសំបុត្រយន្ត Free ឬ តំលៃថោក ពេលចង់ទៅដើរកំសាន្តនៅក្រៅប្រទេស
- ក្រុមគ្រួសារអាចទិញសំបុត្រក្នុងតំលៃទាបជាងអ្នកដំណើរធម្មតា
- អាចស្វែងយល់វប្បធម៍ចំរុះជាច្រើនពី​ភ្ញៀវនិងមិត្តរួមការងារដែលជាជនជាតិបរទេស
- អាច ទិញទំនិញជាច្រើនពីក្រៅប្រទេស (ទំនិញដែលគ្មានលក់ក្នុងស្រុក)
- ក្រុមហ៊ុនមួយចំនួនផ្តល់ឲ្យការស្នាក់នៅ យ៉ាងល្អប្រសិនបើអ្នកមកពីខេត្តផ្សេងៗ
- អាចជួបអ្នកមានមុខមានមាត់ អ្នកមាន ជាដើម។

***ផលអវិជ្ជមាន***

- ត្រូវឃ្លាតឆ្ងាយពីគ្រួសារ (ព្រោះការងារនេះមិនអាចនៅតែមួយកន្លែងទេ គឺហោះហើរទៅគ្រប់ទិសទី)
- ត្រូវជួបជាមួយភ្ញៀវជាច្រើនប្រភេទដែលមានទំលាប់អាក្រក់ (ពិសេសភ្ញៀវជនជាតិចិនតែម្តង)
- ពេលហោះហើរទៅទីតាំងឆ្ងាយៗ យើងគ្មានកន្លែងសំរាប់សំរាកស្រួលខ្លួនឡើយ (គឺអង្គុយលើកៅអីរបស់យើង)
- ពេលរដូវភ្ញៀវច្រើនយើងមិនអាចសុំច្បាប់ឈប់សំរាកបានងាយៗឡើយ អាចធ្វើ​ការច្រើនម៉ោងជាងការងារធម្មតាទៅទៀត
-  ធ្វើការនៅលើយន្តហោះស៊ីកំលាំងជាងធ្វើការធម្មតា៣ដង
- ពេលខ្លះអាចនឹងហោះហើរដាច់យប់ក៏មានដែែរ
- ការងារផ្លាស់ប្តូរវេណគ្រប់ម៉ោង (សំរាប់អ្នកដែលមានសុខភាពខ្សោយពិបាកធ្វើការងារនេះបន្តិចហើយ)
- ជួបខ្យាល់ព្យុះជារៀងរាល់ថ្ងៃ
- ត្រូវរៀនមេរៀនជាច្រើន ហើយត្រូវចង់ចាំផងដែរ
- ងាយនឹងឈឺណាស់ (ពិសេសជំងឺឆ្លងដូចជាផ្ដាសាយជាដើម)
- ទំនាក់ទំនងស្នេហាគឺពិតជាពិបាកនឹងរក្សាឲ្យស្ថិតស្ថេរណាស់ ព្រោះហោះទៅគ្រប់ទិសទី
- មិនមែនធ្វើការជាមួយក្រុមដដែលៗរាល់ថ្ងៃទេ គឺផ្លាស់ប្តូររហូត បើបានធ្វើការជាមួយក្រុមឧស្សាហ៍គឺពិតជាសំណាង តែបើធ្វើការជាមួយក្រុមខ្ជិលគឺយ៉ាប់ហើយ
- ត្រូវអង្គុយធ្វើការ ញុំាអាហារ ជិតបង្គន់ (វាជារឿងមួយដែលពិបាកបំផុត)

អត្ថបទទាក់ទង: ចង់ធ្វើជាអ្នកបម្រើការលើយន្តហោះមែនទេ?

អានហើយជួយ Share ផង សូមអរគុណ!!