ការងារចំលែកៗដែលរកចំណូលបានខ្ពស់កប់ពពក


ពិភពលោកកាន់តែរីកចំរើនកាន់តែខ្លាំង ទីផ្សារការងារក៏កាន់តែតិច ហើយចំនួនមនុស្សនៅលើផែនដីកាន់តែច្រើន ដូចច្នេះដើម្បីរកប្រាក់ចំណូលមនុស្សមួយចំនួនបានខិតខំស្វែងរកការងារប្លែកៗដែលអាចរកចំណូលបានខ្ពស់ សំរាប់ចិញ្ចឹមជីវិត​ មិនថាការងារនោះពិបាក ឬមិនសូវល្អប៉ុន្មានក៏ដោយ។

យើងខ្ញុំសូមលើកយកការងារចំលែកៗបំផុតក្នុងលោកដែលអាចរកប្រាក់ចំណូលច្រើន មិនគួរឲ្យជឿចំនួន ៩ ប្រភេទមកបង្ហាញ

១. អ្នកធ្វើតេស្តឧបករណ៍រួមភេទសុប្បនិមិត្ត (Sex Toy Tester)
មុនពេលក្រុមហ៊ុនផលិតឧបករណ៍រួមភេទសុប្បនិមិត្តចេញលក់ផលិតផលរបស់ខ្លួននៅលើទីផ្សារ គេតែងតែជួល មនុស្សមួយក្រុមធ្វើតេស្តផលិតផល ថាតើវាអាចឲ្យអតិថិជនស្រួលក្នុងការប្រើប្រាស់ឬអត់ ដូចជាទំហំ ពណ៍ ភាពបត់បែន ជាដើម។ អ្នកធ្វើតេស្តឧបករណ៍រួមភេទសុប្បនិមិត្ត (Sex Toy Tester) អាចរកប្រាក់ចំណូលប្រហែល 30.000 $ ទៅ 50.000 $ ក្នុងមួយឆ្នាំ។

២. អ្នកធ្វើតេស្តចំណីអាហារសត្វ (Pet Food Tester)
ការងារមួយនេះត្រូវការអ្នកជំនាញខាងធ្វើតេស្តអាហារសត្វ ថាតើមានរស់ជាតិសមល្មម ឲ្យសត្វ ចូលចិត្តស៊ីឬក៏អត់។ ក្រុមហ៊ុនតំរូវឲ្យធ្វើតេស្តលើរស់ជាតិ ខ្លិន ពណ៍ ហើយត្រូវផ្តល់មតិកែតំរូវធ្វើយ៉ាងណាឲ្យសត្តចូលចិត្តស៊ីអាហារទាំងនោះ។ អ្នកធ្វើតេស្តចំណីអាហារសត្វ  (Pet Food Tester) អាចរកប្រាក់ចំណូលរហូតដល់ 40.000 ក្នុងមួយឆ្នាំ។

៣. អ្នកធ្វើតេស្តគ្រែដេក (Bed Tester)
មានក្រុមហ៊ុនជាច្រើនដូចជា សណ្ឋាគារ ផ្ទះសំណាក់ ខុនដូ.. ជួលមនុស្សទាំងនេះឲ្យធ្វើតេស្តគ្រែ ខ្នើយ ផួយ នៅក្នុងអាជីវកម្មរបស់ខ្លួនថាតើ វាមានផាសុខភាពសំរាប់អថិជនឬអត់។ អ្នកធ្វើតេស្តគ្រែដេក (Bed Tester)​ អាចរកប្រាក់ចំណូលបានចន្លោះពី 25.000 $ ទៅ 40.000 $ ក្នុងមួយឆ្នាំ។

៤. អ្នកជ្រមុជរកគ្រាប់កូនហ្គូល (Golf Ball Diver)
មនុស្សទាំងនេះត្រូវរកគ្រាប់កូនហ្គូលនៅក្នុង បឹង ក្នុងព្រៃ និងកន្លៃងជាពិបាកៗជាច្រើនទៀតដែលមនុស្សធម្មតាពិបាករកឃើញ។ អ្នកជ្រមុជរកគ្រាប់កូនហ្គូល (Golf Ball Diver) អាចរកប្រាក់ចំណូលចន្លោះពី 30.000 $ ទៅ 100.000 $ ក្នុងមួយឆ្នាំ។


៥. អ្នកធ្វើតេស្តអាហារធ្វើពីសត្វល្អិត (Obscure Stunt Tester)
គេត្រូវញុំាអារហារដែលមានលាយជាមួយសត្វល្អិត ដូចជា ចង្រិត ដង្កូវ ជាដើម សរុបទៅគឺសត្វ ល្អិតគ្រប់ប្រភេទ។​ អ្នកធ្វើតេស្តអាហារធ្វើពីសត្វ ល្អិត (Obscure Stunt Tester) អាចរកប្រាក់ចំណូលបានរបស់ដល់ 300.000 $ ក្នុងមួយឆ្នាំ។

៦. អ្នកធ្វើតេស្តសួនលេងទឹក (Water Slide Tester)
ការងារនេះងាយស្រួលគ្រាន់តែ ទៅធ្វើតេស្តឧបករណ៍ផ្សេងនៅក្នុងសួនទឹកថាតើមានសុវត្តិភាពសំរាប់មនុស្សឬអត់ ហើយតើចំនុចណាខ្លះនៅសួនទឹកត្រូវកែតំរូវ។ អ្នកធ្វើតេស្តសួនលេងទឹក (Water Slide Tester) អាចរកប្រាក់ចំណូលរហូតដល់ 40.000$ ក្នុងមួយឆ្នាំ។

៧. អ្នកជួសជុលលូ (Sewer Inspector) 
ការងារនេះពិតជាការងារដ៏ពិបាកមួយ ព្រោះត្រូវចូលទៅក្នុងលូ (លូទឹកស្អុយ លូប្រពន្ធ័បង្ហូរទឹក​ ជាដើម) ដើម្បីរកមើលសំរាម រឺអ្វីមួយដែលធ្វើឲ្យលូស្ទះ។ អ្នកជួសជុលលូ (Sewer Inspector) អាចរកប្រាក់ចំណូលបានចន្លោះពី 40.000$ ទៅ 75.000 $ ក្នុងមួយឆ្នាំ។

៨. អ្នកឈរស្រាតឲ្យគេគូររូប ឬថតរូប (Nude Model)
ការងារនេះសំរាប់អ្នកដែលមិនសូវមានភាពអៀនខ្មាស់ច្រើន ដែលតំរូវឲ្យឈរ ឬអង្គុយមួយកន្លែងក្នុងរយះពេលយូរដើម្បីឲ្យគេគូររូប។ អ្នកឈរស្រាតឲ្យគេគូររូប (Nude Model) អាចរកប្រាក់ចំណូលបានចន្លោះពី 100$ ទៅ 200$ ក្នុង១ម៉ោង។

៩. អ្នកឱបអាជីប (Professional Snuggler) 
គ្រាន់តែឱបអាចរកប្រាក់ចំណូលបាន 60$ ក្នុង១ម៉ោង នៅតាមផ្ទះឬសណ្ឋាគារ។ សូមបញ្ជាក់ការងារនេះមិនពាក់ពន្ធ័ជាមួយការរួមភេទឡើយ។

តើមិត្តរបស់អ្នកគួរតែធ្វើការងារមួយណា? 
បើតាមយោបល់របស់អ្នក?