មុនទិញ Facebook Page សំរាប់អាជីវកម្មរបស់អ្នកត្រូវដឹងអ្វីខ្លះ?


សំរាប់បងប្អូនដែលមានបំណងចង់ទិញ Facebook Page ដែលមានទស្សនិជន(fan) ច្រើនស្រេចៗ សូមចំនាយពេលបន្តិតដើម្បីស្វែងយល់អោយច្បាស់ថា តើអ្នកគួរសំរេចចិត្តទិញ Facebook Page ដែលគេដាក់លក់នៅលើ Facebook ឬក៏អត់។ យើងខ្ញុំនឹងលើកយកចំនុចខ្លះៗដែលអ្នកគួរពិចារណាម្តងទៀតមុនធ្វើការទិញ Facebook Page សំរាប់ Business រប​ស់អ្នកដូចតទៅ

Facebook Page មួយចំនួនត្រូវបានបង្កើតដោយគណនីក្លែងក្លាយ (Fake Profile) រួច Merge ចូលគ្នា

អ្នកបង្កើត Facebook Page ប្រភេទនេះគេប្រើគណនីក្លែងក្លាយដោយធ្វើការ Add Friend មិនរើសមុខ មិនរើស ​ជនជាតិ មិនរើសថាតើ Fake Account ឬក៏ Real Account ឡើយ។​ ពេលណាការ Add Friend ពេញ 5000 នាក់នោះគេនឹងធ្វើការ Convert Profile Account ទៅជា Facebook Page។ អ្នកបង្កើត Facebook Page ប្រភេទនេះគេធ្វើការបង្កើតគណនីក្លែងក្លាយជាច្រើនរាប់មិនអស់ ហើយគេយកគណនីក្លែងក្លាយនីមួយៗទៅបង្កើតជា Facebook Page ចុងក្រោយគេធ្វើការបូកបញ្ចូលគ្នា (Merge) ពី Facebook Page មួយទៅ Facebook Page ជាច្រើនដែលគេមានដើម្បីអោយមាន Like ច្រើនសំរាប់លក់។ តើលោកអ្នកនឹងរំពឹងថាមាន Fan ប៉ុន្មានអ្នកដែលជា Fan ពិតប្រាកដ? ហើយប៉ុន្មាននាក់ដែលជាជនជាតិខ្មែរ?

Facebook Page មួយចំនួនបានប្រើ​ Auto Like ដែលជាប្រព័ន្ធ Like ដោយស្វ័យប្រវិត្ត

មានក្រុមហ៊ុនមួយចំនួននៅលើពិភពលោកដែលបានកំពុងតែផ្តល់អោយសេវាកម្ម Like មិនថា Facebook Page, Post, Status ក៏ដោយ។ ក្រុមហ៊ុនទាំងនេះផ្តល់ Like ទៅកាន់ Facebook Page ដោយឥតគិតថ្លៃ និង ទិញក៏បាន។ លោកអ្នកច្បាស់ជាឆ្ងល់ថា តើក្រុមហ៊ុនទាំងអស់នោះបាន Fan មកពីណាទៅ Like Page របស់អ្នក? តាមពិតភាគច្រើនគឺបានមកពី Fake Account នេះហើយ ព្រោះរ៉ាល់ពេលដែល Fake Account ទាំងនោះចូលកាន់ Website ប្រើប្រាស់សេវាកម្ម វានឹងធ្វើការ Add Fake Account ទាំងនោះទៅកាន់ប្រព័ន្ធគ្រប់គ្រង់ទិន្នន័យ (Data Base)។ លោកអ្នកសំគាល់បាន ដោយមើលទៅលើ Fan ជនជាតិ ទីក្រុង ដទៃច្រើនជាង ប្រជាជនក្នុងស្រុក ..... ។

ពេល Post ម្តងៗតើមាន Fan ប៉ុន្មានភាគរយ Like, Comment, Share ?

ជាទូទៅ Facebook មិនអនុញ្ញាត្តអោយ Post ត្រូវបានមើលឃើញដល់ Fan 100% នោះទេ តែលោកអ្នកត្រូវសង្កេតមើលថាតើ ក្នុងចំណោម 100.000 Fan ទទួលបាន Like Share, Comment ចំនួនប៉ន្មាន? បើសិនជាបានមិនដល់ ១០០ ឬតិចជាងនឹង មានន៍យថា Facebook Page នោះមានFake Account ច្រើនជា Fan។

ដូច្នេះមុននឹងទិញសូមពិចារណាអោយបានច្បាស់លាល់ជៀសវាងការបោកប្រាស់ សូមធ្វើការពិនិត្រមើលអោយគ្រប់ជ្រុងសិន។ សូមអរគុណ

ប្រសិនបើលោកអ្នកមានគំណិតចង់ចែករំលែកសូមសរសេរនៅក្នុងប្រអប់ Comment សូមអរគុណ